ប្រើកុំព្យូទ័រ​គ្រប់​ទីកន្លែង និង​គ្រប់​ពេលវេលា

​អូផឹន​ស៊ូស៊ី រួម​មាន​លក្ខណៈ​ពិសេស​ចល័ត​កម្រិត​ខ្ពស់​បំផុត ។ អ្នក​អាច​ធ្វើការ​ផ្លាស់ប្ដូរ​រវាង​បណ្ដាញ​ឥត​ខ្សែ និង​មាន​ខ្សែ​ដោយ​ប្រើ NetworkManager ដែល​បាន​មក​ពី​អូផឹន​ស៊ូស៊ី ។ តភ្ជាប់​ជា​មួយ​ឧបករណ៍​ចល័ត​ដូចជា ទូរស័ព្ទ​ចល័ត និង PDAs តាមរយៈ​ប៊្លូសធូស ឬ​ប្រើ​ច្រក​អ៊ីនហ្វ្រារ៉េដ ដើម្បី​ធ្វើ​សមកាល​កម្ម​ទិន្នន័យ​របស់​អ្នក ។

ការកែប្រែ​ថ្មី​បំផុត​នៅ​ក្នុង​ការ​គ្រប់គ្រង​ថាមពល​ពី​អូផឹន​ស៊ូស៊ី បង្កើន​នូវ​ភាព​ចល័ត​របស់​អ្នក និង​ផ្ដល់​ឲ្យ​អ្នក​នូវ​សេរីភាព ដើម្បី​យក​ការងារ​របស់​អ្នក​ទៅ​គ្រប់​ទីកន្លែង​បាន ។