បច្ចេកទេស​និម្មិត និង​ឧបករណ៍​អភិវឌ្ឍ​កម្មវិធី

អូផឹន​ស៊ូស៊ី រួមបញ្ចូល​នូវ​កម្មវិធី​និម្មិត​ដែល​មាន​សមត្ថភាព​ខ្ពស់​បំផុត គឺ​កម្មវិធី​ត្រួតពិនិត្យ​ម៉ាស៊ីន​និម្មិត XEN ។ លើស​ពីនេះ អូផឹន​ស៊ូស៊ី​ផ្ដល់​នូវ​ឧបករណ៍​សម្រាប់​ការ​ចែករំលែក​ឯកសារ​តាម​បណ្ដាញ (Samba, NFS ។ល។) ការ​បោះពុម្ព (CUPS) និង​ការ​បង្ហោះ​បណ្ដាញ (Apache) ។ ចំពោះ​ការ​អភិវឌ្ឍ​កម្មវិធី អូផឹន​ស៊ូស៊ី​មាន​ភ្ជាប់​មក​ជាមួយ​នូវ​សំណុំ​បរិស្ថាន​ពេលវេលា​រត់​ពេញលេញ បូក​រួម​ទាំង​​ឧបករណ៍​អភិវឌ្ឍន៍​កម្មវិធី​ដ៏​ធំ​ទូលាយ ។