សិក្សា​បន្ថែម

​ការ​ចេញ​​ផ្សាយ​នូវ​អូផឹន​​ស៊ូស៊ី​ផ្ដល់​នូវ​ឯកសារ​​ដ៏​ធំ​សម្រាប់​អូផឹន​​ស៊ូស៊ី​ជាក់លាក់​ ដូច​នឹង​សំណួរ​ដែល​ទាក់ទង​នឹង​លីនុច​ទូទៅ​ដែរ ។ មជ្ឈមណ្ឌល​ជំនួយ​គឺ​អាច​ចូល​ដំណើរការ​បាន​តាម​រយៈ​ម៉ឺនុយ​មេ ។ សៀវភៅ​ដៃ​ជា​ទ្រង់ទ្រាយ PDF ក៏​មាន​ផង​ដែរ ហើយ​អាច​ទាញ​យក និង​បោះ​ពុម្ព​បាន​ថែម​ទៀត​ផង (http://en.opensuse.org/Documentation) ។

ចំពោះ​ព័ត៌មាន​បន្ថែម​អាច​រក​បាន​នៅ​ក្នុង​វីគី​អូផឹន​ស៊ូស៊ី នៅ http://en.opensuse.org/ ។ ក្រោម "ឯកសារ" អ្នក​នឹង​រក​ឃើញ​នូវ​តំណ​ទៅ​កាន់​ព័ត៌មាន​ដ៏​មាន​ប្រយោជន៍ ដែល​បាន​បង្កើត និង​ថែទាំ​ដោយ​អ្នក​ប្រើ​អូផឹន​ស៊ូស៊ី​ផ្សេងៗ​ទៀត ។ អ្នក​ក៏​អាច​រក​តំណ​ទៅ​កាន់​ឯកសារ​ដែល​អាច​រក​បាន​នៅ​លើ​តំបន់​បណ្ដាញ​ណូវែល​ជា​ផ្លូវការ ។ ចំពោះ​ជំនួយ​អំពី​បញ្ហា​អូផឹន​ស៊ូស៊ី​ជាក់លាក់ ពិនិត្យ​មើល​ការ​គាំទ្រ​មូលដ្ឋាន​ទិន្នន័យ​នៅ www.opensuse.org

សម្រាប់​ការ​គាំទ្រ​ពី​អ្នកប្រើ​អូផឹន​ស៊ូស៊ី​ផ្សេង​ទៀតៗ ទស្សនា​វេទិកា​ផ្លូវការ​របស់​អូផឹន​ស៊ូស៊ីនៅ http://forums.opensuse.org/ ។ នៅ​ទីនេះ​អ្នក​នឹង​​ឃើញ​អ្នក​ប្រើ​អូផឹន​ស៊ូស៊ី​រាប់ពាន់នាក់ ដែល​ចង់​ជួយ​អ្នក​ឲ្យ​ទទួល​បាន​អ្វីៗ​គ្រប់យ៉ាង​ដែល​អ្នក​អាច​រក​បាន​នៅ​ក្នុង​លីនុច ។ ប្រសិនបើ​អ្នក​​ជា​អ្នក​​ប្រើ​អូផឹន​ស៊ូស៊ី​ដែល​មាន​​ពិសោធន៍​ វេទិកា​គឺ​ជា​កន្លែង​ដ៏​ល្អ​ដើម្បី​ជួប​អ្នក​ប្រើ​ផ្សេងៗ និង​ជួយ​អ្នកប្រើ​លីនុច​ផ្សេង​ទៀត ។

តើ​អ្នក​ចង់​ឲ្យ​អូផឹន​ស៊ូស៊ី​មាន​លក្ខណៈ​កាន់តែ​ប្រសើរ​ទេ ? អ្នក​អាច​ស្ថាបនា​អ្វី​ៗ​ស្ទើរ​តែ​គ្រប់យ៉ាង​បាន​ជា​មួយ​នឹង​អូផឹន​ស៊ូស៊ី ។ វា​ងាយស្រួល​ក្នុង​ការ​បង្កើត និង​ចែករំលែក​កញ្ចប់​ថ្មីៗ​សម្រាប់​ការ​ចែកចាយ​លីនុច​ជាច្រើន​ ដោយ​ការ​ប្រើ​សេវា​ស្ថាបនា​អូផឹន​ស៊ូស៊ី​ដ៏​មាន​អានុភាព ។ ចូល​រួម​ជា​មួយ​ openSUSE.org ដើម្បី​ធ្វើ​ការងារ​រួម​គ្នា ។